ឯកឧត្តម ទេព យុទ្ធី ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យលើខ្លឹមសារសំខាន់ៗរួមមាន៖
១-របាយការណ៍អំពីលទ្ធផលការងារ និងការបែងចែងតួនាទី ភារកិច្ចរបស់មន្ត្រីការិយាល័យជំនួយការគណៈកម្មការទី៨ (ដោយលោក ងួន សុគន្ធារិទ្ធ ប្រធានការិយាល័យ)។
២-មតិសំណេះសំណាល និងអនុសាសន៍ណែនាំរបស់ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា។
៣-ផ្សេងៗ៕
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា វេលាម៉ោង១៥:០០នាទី នារសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន